មានមូលហេតុមួយចំនួនដែលធ្វើអោយអ្នកមិនអាចបំពេញការងារបានល្អនៅពេលព្រឹកព្រលឹម។
កត្តាទាំងនោះរួមមាន៖
១.
ខ្វាយខ្វល់ពីការងារមិនទាន់ចប់កាលពីម្សិលមិញ
ការខ្វាយខ្វាល់ការងារដែលនៅសល់តាំងពីម្សិលមិញធ្វើអោយអ្នកកើតអារម្មណ៌មួរម៉ៅតាំងពីព្រឹកព្រលឹមរហូតដល់យប់។
ជំនួសអោយការខ្វាយខ្វល់
អ្នកគួរហាត់ប្រាណនិងគិតវិជ្ជមានថាអ្នកនឹងធ្វើការងារអោយបានល្អនៅថ្ងៃនេះ។
២. មើល FACEBOOK តាំងពីពេលក្រោក
ការមើលFACEBOOKបែបនេះ
នឹងអាចអោយអ្នកខាតពេលច្រើននិងអាចធ្វើអោយអ្នកមួរម៉ៅដោយអ្នកភ្លេចខ្លួនថាដល់ម៉ោងត្រូវចេញទៅធ្វើការងារ។
អ្នកគួរធ្វើការងារនិងរៀចចំខ្លួនរូចជាស្រេចសិនមុននឹងអានFACEBOOKហើយត្រូវកំណត់ពេលច្បាស់លាស់ក្នុងការអាន
ដូចជាត្រឹមតែ ៥នាទី ឫ ១៥នាទី។
៣.
ទទួលទានអាហារពេលព្រឹកច្រើនពេក
ការទទួលទានច្រើនពេក
ធ្វើអោយអ្នកមានអារម្មណ៌ងងុយគេង ឫ ខ្ជិល ដែលវាបង្អាក់ការងាររបស់អ្នក។
អ្នកគួរទទួលទានល្មម
តែអ្នកមិនអាចអត់ហូបអាហារពេលព្រឹកបានទេ
ពីព្រោះការមិនទទួលអាហារពេលព្រឹកធ្វើអោយអារម្មណ៌អ្នកមិននឹងន និងខូចសុខភាព។

No comments:
Post a Comment